មានវិធីដ៍សាមញ្ញមួយអាចជួយដោះស្រាយបញ្ហាទាំងនេះបាន ដោយអ្នកប្រើប្រាស់កម្នវិធីឈ្មោះ Adao file manager។ ទាញយកកម្មវីធី Adao file manager
វីធីប្រើប្រាស់៖
១. ត្រូវទាញយកកម្នវីធី Adao file manager ហើយបញ្ចូលទៅក្នុងទូរស័ព្ទដែលអ្នកចង់ចំលងឯកសារទុក។
២. ចូលទៅក្នុងផ្ទាំងជ្រើសរើសកម្មវីធី ចុចលើរូបតាងកម្មវិធី Adao file manager ដើម្បីបើកកម្មវីធី។
៣.បន្ទាប់ពីបើកកម្មវិធីហើយ ចុចលើ Application។ សូមមើលរូប

៤. បន្ទាប់មកចុចលើប្រអប់សញ្ញាត្រូវចំពោះកម្មវិធីដែលអ្នកចង់ចំលងយក រួចហើយចុចលើ button Backup។ សូមមើលរូប

៥. បន្ទាប់មកវិលទៅទំព័រដើមរបស់កម្មវិធី ហើយចុចលើ SD card។ ស្វែងរកសំនុំឯកសារឈ្មោះថា backup ហើយចុចលើវា បន្ទាប់មកស្វែងរកសំនុំឯកសារឈ្មោះថា app ហើយចុចលើវា។ នៅក្នុងនោះ អ្នកអាចស្វែងរកឯកសារដើមរបស់កម្មវិធីដែលអ្នកបានចំលងទុក វាមានទំរង់ជាប្រភេទដើមដែលចាប់ផ្តើមឈ្មោះដោយdomain name ដូចក្នុងរួបដែលបានគូសរង្វង់ក្រហមសំគាល់។
ឥឡូវអ្នកអាចប្រើកម្មវិធី រឺក៍លេងហ្គេមដូចមិត្តភ័ក្តរបស់អ្នកបានហើយ : )

No comments:
Post a Comment