តើអ្នកធ្លាប់បានឃើញមិត្តភ័ក្តរបស់អ្នកប្រើកម្មវិធី រឺក៍លេងហ្គេមណាមួយក្នុងទូរស័ព្ទអេនដ្រយ ហើយអ្នកចង់បានកម្មវិធីនោះរឺក៏ហ្គេមនោះយកមកលេងដែរ ប៉ុន្តែអ្នកមិនអាចរកប្រភពដែលអាចទាញយកឯកសារដើមនោះបានឡើយ។ក្នុងករណីមួយផ្សេងទៀត តើអ្នកធ្លាប់គិតចង់ធ្វើការចំលងទុកនូវឯកសារដើមរបស់កម្មវិធីណាមួយនៅក្នុងទូរស័ព្ទរបស់ទុក សំរាប់បញ្ចូលនៅពេលក្រោយដែររឺទេ?
មានវិធីដ៍សាមញ្ញមួយអាចជួយដោះស្រាយបញ្ហាទាំងនេះបាន ដោយអ្នកប្រើប្រាស់កម្នវិធីឈ្មោះ Adao file manager។
ទាញយកកម្មវីធី Adao file manager
វីធីប្រើប្រាស់៖
១. ត្រូវទាញយកកម្នវីធី Adao file manager ហើយបញ្ចូលទៅក្នុងទូរស័ព្ទដែលអ្នកចង់ចំលងឯកសារទុក។
២. ចូលទៅក្នុងផ្ទាំងជ្រើសរើសកម្មវីធី ចុចលើរូបតាងកម្មវិធី Adao file manager ដើម្បីបើកកម្មវីធី។
៣.បន្ទាប់ពីបើកកម្មវិធីហើយ ចុចលើ Application។ សូមមើលរូប
៤. បន្ទាប់មកចុចលើប្រអប់សញ្ញាត្រូវចំពោះកម្មវិធីដែលអ្នកចង់ចំលងយក រួចហើយចុចលើ button Backup។ សូមមើលរូប
៥. បន្ទាប់មកវិលទៅទំព័រដើមរបស់កម្មវិធី ហើយចុចលើ SD card។ ស្វែងរកសំនុំឯកសារឈ្មោះថា backup ហើយចុចលើវា បន្ទាប់មកស្វែងរកសំនុំឯកសារឈ្មោះថា app ហើយចុចលើវា។ នៅក្នុងនោះ អ្នកអាចស្វែងរកឯកសារដើមរបស់កម្មវិធីដែលអ្នកបានចំលងទុក វាមានទំរង់ជាប្រភេទដើមដែលចាប់ផ្តើមឈ្មោះដោយdomain name ដូចក្នុងរួបដែលបានគូសរង្វង់ក្រហមសំគាល់។
ឥឡូវអ្នកអាចប្រើកម្មវិធី រឺក៍លេងហ្គេមដូចមិត្តភ័ក្តរបស់អ្នកបានហើយ : )