បន្ទាប់ពីMotorola Xoomបានចេញលក់លើទីផ្សារ ហើយក៏ទទួលបានការពេញនិយមជាច្រើន និងមានការរិះគន់ខ្លាំងលើបង្ហាអេក្រង់ដែលមានសម្ថភាពខ្សោយក្នុងការបង្ហាញរូបភាពនោះ ឥឡូវនេះ Motorola បានចេញផ្សាយនូវផលិតផលថ្មីរបស់ខ្លួនចំនួនពីរដែលជាប្រភេទTablet, ឈ្មោះXOOM2 និង XOOM2 Media Edition ដែលស្ថិតក្រោមការលក់ដោយVerizon នឹងមានឈ្មោះថ្មីថា Droid Xyboard 10.1 និង Droid Xyboard 8.2។
ឧបករណ៍ទាំងពីរនេះជាឧបករណ៍ដែលផ្ទុកបច្ចេកវិជ្ជាចុងក្រោយរបស់Motorola វាមានខួរក្បាលពីរ(1.2 GHz, Dual-core processor) នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ សំបុក្រឃ្មុំ3.2 (Honeycomb 3.2)ដែលជាប្រព័ន្ធប្រតិបត្តិការណ៍ចុងក្រោយបង្អស់របស់អេនត្រយនាពេលបច្ចុប្បន្ន។
ភាពខុសប្លែកគ្នានោះគឺ ឧបករណ៍ទាំងពីរនេះមានទំហំអេក្រង់ខុសគ្នា ១០.១អ៊ីញ និង ៨.២អ៊ីញ។
ប្រភពឯកសារ

No comments:
Post a Comment